CSC (សមាគមសហករណ៍អាជីវកម្មឧបករណ៍បណ្តោះអាសន្ន Chubu) (ហៅកាត់ថា "សមាគម") បានបង្កើតគោលការណ៍ការពារព័ត៌មានផ្ទាល់ខ្លួនដូចខាងក្រោម បង្កើតយន្តការសម្រាប់ការការពារព័ត៌មានផ្ទាល់ខ្លួន និងធ្វើឱ្យបុគ្គលិកទាំងអស់ដឹងពីសារៈសំខាន់នៃការការពារព័ត៌មានផ្ទាល់ខ្លួន។ លើកកម្ពស់ការការពារព័ត៌មានផ្ទាល់ខ្លួនដោយខិតខំប្រឹងប្រែងយ៉ាងហ្មត់ចត់។
ការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន
ដើម្បីរក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនឲ្យបានត្រឹមត្រូវ និងទាន់សម័យ និងដើម្បីការពារការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការបាត់បង់ ការខូចខាត ការក្លែងបន្លំ ការលេចធ្លាយព័ត៌មានផ្ទាល់ខ្លួន សមាគមរក្សាប្រព័ន្ធសុវត្ថិភាព រៀបចំប្រព័ន្ធគ្រប់គ្រង និងផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិក យើងនឹងចាត់វិធានការចាំបាច់ ដូចជាការអនុវត្តយ៉ាងហ្មត់ចត់នៃវិធានការសុវត្ថិភាព និងគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនយ៉ាងតឹងរ៉ឹង។
គោលបំណងនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន
ព័ត៌មានផ្ទាល់ខ្លួនដែលបានទទួលពីអតិថិជនមកយើងនឹងយកទៅប្រើសម្រាប់ការផ្ញើអ៊ីមែលនិងឯកសារដែលជាការឆ្លើយតបពីសមាគមរបស់យើងទៅនឹងសំណួរ និងការណែនាំនៃអាជីវកម្មរឺការទំនាក់ទំនងពីសមាគម ។
ការហាមឃាត់ការបង្ហាញ/ការផ្តល់ព័ត៌មានផ្ទាល់ខ្លួនដល់ភាគីទីបី
យើងនឹងគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនដែលអតិថិជនរបស់យើងប្រគល់ឱ្យយើងឱ្យបានត្រឹមត្រូវ ហើយនឹងមិនបង្ហាញព័ត៌មានផ្ទាល់ខ្លួនដល់ភាគីទីបីឡើយ លើកលែងតែករណីខាងក្រោម។
- ដោយមានការយល់ព្រមពីអតិថិជន
- ក្នុងករណីក្រុមហ៊ុនយើងត្រូវបង្ហាញព័ត៌មានដល់ពាណិជ្ជករដែលធ្វើការបន្តដើម្បីផ្តល់សេវាកម្មដែលអតិថិជនចង់បាន
- នៅពេលដែលការបង្ហាញត្រូវបានទាមទារដោយច្បាប់
- វិធានការសុវត្ថិភាពសម្រាប់ព័ត៌មានផ្ទាល់ខ្លួន
- សមាគមមានវិធានការណ៍សុវត្ថិភាពយ៉ាងហ្មត់ចត់ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួន។
តម្រូវការផ្ទាល់ខ្លួន
ប្រសិនបើអតិថិជនមានបំណងចង់សាកសួរ កែប្រែ ឬលុបព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ យើងនឹងនឹងឆ្លើយតបបន្ទាប់ពីបញ្ជាក់ពីអត្តសញ្ញាណរបស់អតិថិជន។
គោរព និងកែលម្អច្បាប់ និងបទប្បញ្ញត្តិ
យើងនឹងអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសជប៉ុន និងបទដ្ឋានផ្សេងទៀតនៃប្រទេសជប៉ុនដែលអនុវត្តចំពោះព័ត៌មានផ្ទាល់ខ្លួនដែលយើងមាន ពិនិត្យមើលខ្លឹមសារនៃគោលការណ៍នេះអោយសមស្រប និងខិតខំកែលម្អវា។
សាកសួរព័ត៌មាន
សូមទាក់ទងខាងក្រោមសម្រាប់ការសាកសួរទាក់ទងនឹងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនរបស់សមាគមយើង។
CSC (សមាគមសហករណ៍អាជីវកម្មឧបករណ៍បណ្តោះអាសន្ន Chubu)
〒510-8114 39-2 Kamezaki Shinden, Kawagoe-cho, Mie-gun, ខេត្ត Mie
លេខទូរស័ព្ទ:059-329-7899